សិក្ខាសាលាស្តីពី ការបូកសរុបចំណូល-ចំណាយថវិកា និងលទ្ធផលការអនុវត្តន៍កម្មវិធីឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានសុខភាពសត្វ
ចេញ​ផ្សាយ ២៩ កុម្ភៈ ២០២០
73
ថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ ចូលរួមសិក្ខាសាលាស្តីពី ការបូកសរុបចំណូល-ចំណាយថវិកា និងលទ្ធផលការអនុវត្តន៍កម្មវិធីឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានសមាសភាពចូលរួមពីលោកប្រធាននាយកដ្ឋាន លោកលោកស្រីជាប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលតាមបណ្តារាជធានីខេត្តសរុបប្រមាណ ៨០នាក់។ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។
ចំនួនអ្នកចូលទស្សនា
Flag Counter