ចុះធ្វើការផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សី និងជំងឺអុតក្តាមគោក្របី
ចេញ​ផ្សាយ ២៩ កុម្ភៈ ២០២០
87
ថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំលោកអនុប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះធ្វើការផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សីនិងជំងឺអុតក្តាមគោក្របី នៅឃុំចំនួន០៣ ក្នុងស្រុកគិរីវង់ រួមមានឃុំសោម ឃុំតាអូរ និងឃុំព្រៃរំដេង ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ និងថ្នាំប្លឺមេទីឡែនដល់កសិករទុកសម្រាប់ប្រើប្រាស់ផងដែរ។ ការចុះផ្សព្វផ្សាយនេះមានការចូលរួមពី លោក ទេព កន អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ លោកមេឃុំ មេភូមិ ពេទ្យសត្វភូមិ និងកសិករចិញ្ចឹមសត្វដ៏ច្រើនកុះករ។
ចំនួនអ្នកចូលទស្សនា
Flag Counter