ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី29 ខែមករា ឆ្នាំ2020
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមនឹងលោក លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយ នាយខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈេី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត និងមន្រ្តី ចំនួន ៦៥នាក់ បានចូលរួមពិធីបុណ្យដារលាន នៅក្នុងភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ ។