កិច្ចប្រជុំពិភាក្សាពីផែនការពង្រឹង និងទប់ស្កាត់ចលនាសត្វ និងផលិតផលមានដើមកំណើតសត្វ
ចេញ​ផ្សាយ ១៩ មករា ២០២០
117
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០
.....................................................................................................................................................
 
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាពីផែនការពង្រឹង និងទប់ស្កាត់ចលនាសត្វ និងផលិតផលមានដើមកំណើតសត្វខុសច្បាប់មុនរដូវចូលឆ្នាំចិន ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ខាន់ សុខា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោកស្នងការរងខេត្ត មន្ត្រីការិយាល័យ ប្រធានផ្នែកបសុពេទ្យទាំង ១០ ស្រុក និងអាជីវករ សរុបចំនួន ៤២ នាក់ ស្រី ០២ នាក់។ កិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
 
 
 
ចំនួនអ្នកចូលទស្សនា
Flag Counter