សិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជីប្រកបដោយប្រសិទ្ធភាពលើដំណាំបន្លែ
ចេញ​ផ្សាយ ១៩ មករា ២០២០
110
ថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
............................................................................................................................................
 
មន្ត្រីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ថ្នាក់ខេត្ត បានសហការជាមួយបុគ្គលិកបច្ចេកទេសក្រុមហ៊ុនម៉ាលីសានគ្រុប បានធ្វើសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ  ដែលជាសកម្មភាពរបស់វិធីសាស្រ្តភាពជាដៃគូរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ (PPP) លើប្រធានបទ ការរៀបចំដី ការរៀបចំប្រព័ន្ធដំណក់ទឹក ការជ្រើសរើសពូជ និងការបណ្តុះគ្រាប់ពូជដំណាំត្រសក់ និងម្រះ ដែមានកសិករចូលរួមចំនួន ៣០នាក់ ស្រី ១៧នាក់ នៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត និងមានកសិករចូលរួម ១៥នាក់ ស្រី ៩នាក់ ទៀត នៅភូមិ រមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត។
 
ចំនួនអ្នកចូលទស្សនា
Flag Counter