កិច្ចពិភាក្សាពីផែនការចុះផ្សព្វផ្សាយ និងទប់ស្កាត់ចលនាសត្វ
ចេញ​ផ្សាយ ១៩ មករា ២០២០
49
ថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
............................................................................................................................................
 
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីផែនការចុះផ្សព្វផ្សាយ និងទប់ស្កាត់ចលនាសត្វ និងផលិតផលមានដើមកំណើតសត្វខុសច្បាប់មុនរដូវចូលឆ្នាំចិន ក្រោមអធិបតីភាពលោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងលោកអនុប្រធាន មន្ត្រីការិយាល័យ និងប្រធានផ្នែកបសុពេទ្យទាំង ១០ ស្រុក។ កិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
-មន្ត្រីផ្នែកបសុពេទ្យស្រុកទ្រាំង បានចុះត្រួតពិនិត្យរថយន្តដឹកជ្រូក និងចេញលិខិតអនុញ្ញាតចំនួន ០១ គ្រឿង មានជ្រូកចំនួន ១៥ ក្បាល ទិសដៅទៅកាន់ផ្សារសំរោងយោង ស្រុកបាទី។ ជ្រូកដែលចេញលិខិតអនុញ្ញាត ជាជ្រូកចិញ្ចឹមក្នុងស្រុក ដឹកជញ្ជូនពីតំបន់គ្មានជំងឺ និងមានសុខភាពល្អ។
 
ចំនួនអ្នកចូលទស្សនា
Flag Counter