ប្រជុំផ្សព្វផ្សាយពីនីតិវិធីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងកាកសំណល់
ចេញ​ផ្សាយ ១៩ មករា ២០២០
55
ថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០
..............................................................................................................................................
 
ការិយាល័យនីតិកម្មកសិកម្មខេត្តបានសហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំប្រជុំផ្សព្វផ្សាយពីនីតិវិធីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងកាកសំណល់ ក្រោមអធិបតីភាពលោកប្រធានក្រុមប្រឹក្សាឃុំរមេញ ស្រុកកោះអណ្ដែត ព្រមទាំងមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្មស្រុក អាជីវករលក់ដុំលក់រាយសម្ភារៈកសិកម្ម និងកសិករ សរុបចំនួន ៣៤នាក់ ស្រី ៩នាក់។ កម្មវិធីប្រជុំនេះរៀបចំនៅសាលាឃុំរមេញ ស្រុកកោះអណ្ដែត។
 
ចំនួនអ្នកចូលទស្សនា
Flag Counter