កិច្ចប្រជុំស្តីពីការលើកផែនការ និងរៀបយុទ្ធសាស្ត្រអនុវត្តថ្នាក់ខេត្តសម្រាប់កម្មវិធីឡជីវឧស្ម័ន
ចេញ​ផ្សាយ ១៩ មករា ២០២០
58
ថ្ងៃសោរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០
.................................................................................................................................
 
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំស្តីពីការលើកផែនការ និងរៀបយុទ្ធសាស្ត្រអនុវត្តថ្នាក់ខេត្តសម្រាប់កម្មវិធីឡជីវឧស្ម័ន ក្រោមអធិបតីភាពលោក ម៉េង សុធីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមានការចូលរួមពីមន្ត្រីការិយាល័យ ប្រធានផ្នែកបសុពេទ្យទាំង ១០ ស្រុក និងមន្ត្រីបច្ចេកទេសឡជីវឧស្ម័នតាមស្រុក សរុបចំនួន ២១ នាក់។ កិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter