ពិធីចុះកិច្ចសន្យាកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់បន្លែស្រស់
ចេញ​ផ្សាយ ១៩ មករា ២០២០
63

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០

.....................................................................................................................................................


លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រីប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមពិធីចុះកិច្ចសន្យាកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់បន្លែស្រស់ អនុវត្តតាមស្តង់ដារកសិកម្មល្អ រវាងសហគមន៍កសិកម្មចំនួន ៥ នៃស្រុកគោលដៅចំនួន ៤ គឺ ស្រុកគីរីវង់ស្រុកកោះអណ្ដែត ស្រុកបូរីជលសារ និងស្រុកសំរោង  ជាមួយនិង ក្រុមហ៊ុន អេកូ អាហ្គ្រី ខូអិលធីឌី (EAC) ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ ពិធីនេះ រៀបចំដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលមានអ្នកចូលរួមសរុប ៨៥នាក់ នៅសណ្ឋាគារសេវេនដេ ខេត្តតាកែវ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter