ប្រជុំផ្សព្វផ្សាយពីនីតិវិធីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងកាកសំណល់
ចេញ​ផ្សាយ ១៩ មករា ២០២០
237

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០

.....................................................................................................................................................

ការិយាល័យនីតិកម្មកសិកម្មខេត្តបានសហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំប្រជុំផ្សព្វផ្សាយពីនីតិវិធីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងកាកសំណល់ ក្រោមអធិបតីភាពលោកជំទប់ទី១ ក្រុមប្រឹក្សាឃុំអង្កាញ់ ស្រុកព្រៃកប្បាស ព្រមទាំងមានការចូលរួមពីលោកស្រីអនុប្រធានការិយាល័យកសិកម្មស្រុក អាជីវករលក់ដុំលក់រាយសម្ភារៈកសិកម្ម និងកសិករ សរុបចំនួន ៣០នាក់ ស្រី ១៤នាក់។ កម្មវិធីប្រជុំនេះរៀបចំនៅសាលាឃុំអង្កាញ់ ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter