ថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩
.............................................................................................................................................
ការិយាល័យនីតិកម្មកសិកម្មខេត្ត បានរៀបចំប្រជុំពីលទ្ធផលប្រចាំឆ្នាំ២០១៩ និងលើកផែនការបន្ត ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យ មន្រ្តីខេត្ត និងលោក លោកស្រីទទួលបន្ទុកផ្នែកនីតិកម្មកសិកម្មស្រុក ក្រុង សរុបចំនួនអ្នកចូលរួម ១៤នាក់ ស្រី ២នាក់។