ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩
..................................................................................................................................
ក្រុមការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន IA/GDA រួមនឹងអង្គភាពអនុវត្តគម្រោង PPIU/TAK បានចុះត្រួតពិនិត្យសហគមកសិកម្មដែលមានសក្តានុពលសម្រាប់គាំទ្រក្នុងឆ្នាំ២០២០ និងប្រមូលស្ថិតិដំណាំ កំណត់ទីតាំងស្រះ និងឃ្លាំងទុកដាក់កសិផលរបស់សហគមន៍គោលដៅ ចំនួន ៤កន្លែង រួមមាន:
-សហគមន៍កសិកម្ម ស្តុកស្តម ស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
-សហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតក្នុងឃុំបឹងត្រាញ់ខាត្បូង ស្រុកសំរោង
-សហគមកសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់
-សហគមកសិកម្មសាមគ្គីត្រពាំងក្រញូង ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រៃកក់។ ក្រុមការងារនឹងបន្តចុះពិនិត្យនៅថ្ងៃស្អែក។