ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩
....................................................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើកំពែង មានផ្ទៃដីទំហំ៦៥៤ហិកតា ក្រោមអធិបតីភាពលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក មូល វិចិត្រ អភិបាលរងខេត្ត ក្រោមការសហការរវាងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ជាមួយអាជ្ញាធរមូលដ្ឋានស្រុក ព្រមទាំងមានការចូលរួមពីព្រះសង្ឃ លោក ហេង គ្រឹស្នា នាយអធិការ លោកអភិបាលរងស្រុកគិរីវង់ កងកំលាំងប្រដាប់វុធទាំង ៣ប្រភេទ មន្រ្តីរាជការការិយាល័យជុំវិញស្រុក មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ លោកស្រីមេឃុំ មេភូមិ ប្រជាពលរដ្ឋ លោកនាយកសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្ស សរុបប្រមាណជា ២៥០នាក់។ ពិធីនេះរៀបចំនៅសាលាឃុំកំពែង ស្រុកគិរីវង់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម