ប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ ២០១៩
ចេញ​ផ្សាយ ២១ ធ្នូ ២០១៩
79
ថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩
.............................................................................................................................................
 
លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ  និងលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល
បានចូលរួមប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ ២០១៩ និងវិធានការណ៍ឆ្នាំ ២០២០ នៅរដ្ឋបាលជលផល រាជធានីភ្នំពេញ
-មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវចំនួន ២រូប រួមជាមួយផ្នែករដ្ឋបាលជលផលបូរីជលសារ ដឹកនាំដោយលោក ឃិន វ៉េង សហការជាមួយកំលាំងចម្រុះស្រុក បូរីជលសារ ដឹកនាំដោយលោក រស់ ប៊ុនធឿនអភិបាលរងស្រុក ដែលមានកំលំាងសរុបចំនួន ២៣ នាក់ ប្រើប្រាស់មធ្យោបាយធ្វើដំណើរទូកចំនួន ២ គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសនេសាទ ជាលទ្ធផលសម្រេចបាន:
-រុះរើបំផ្លាញចោលខ្ទមអណសធិបតេយ្យចំនួន ២ ដែលបានសាងសង់ ដើម្បីទន្ទ្រានយកដីព្រៃលិចទឹកដែលជាកន្លែងអភិរក្សជីវចម្រុះធ្វើស្រែប្រាំង ។
- រុះរើខ្ទមទី ១ មានទំហំ 4×5 ម
-រុអរៀខ្ទមទី ២ មានទំហំ 4×3,5 ម។ សូមបញ្ជាក់ថា ដីដែលជនល្មើសទន្ទ្រានយកធ្វើការព្រោះស្រូវរួចរាល់ចំនួន ២០ ហិកតា នៅចំណុចអតីតឡូត៍នេសាទលេខ ១២ ។
ចំនួនអ្នកចូលទស្សនា
Flag Counter