ការប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងការចុះជួបក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
80
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
.................................................................................................................................................
 
ពេលព្រឹក គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន (CFAVC) បានរៀបចំប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពគម្រោង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម លោកទីប្រឹក្សាកសាងសមត្ថភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CS2) ។
ពេលរសៀល ក្រុមការងារបានបន្តចុះជួបក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចំនួន ៥ រួមមាន សហគមន៍កសិកម្ម៖
-ស្វាយរុនអមតៈ ស្ថិតក្នុងភូមិស្វាយរន្ធ ឃុំជំរញពេន ស្រុកសំរោង
-ពន្លឺកសិករ ស្ថិតក្នុងភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង
-ស្ទឹងស្លាគូ ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង
-សាមគ្គីត្រពាំងក្រញូង ស្ថិតក្នុងភូមិត្រពាំងក្រញូង ស្រុកត្រាំកក់
-បក្សីរីករាយ ស្ថិតក្នុងភូមិអង្គបក្សី ស្រុកត្រាំកក់  ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានពីសហគមន៍កសិកម្ម និងស្វែងយល់ពីសក្តានុពលដំណាំក្នុងតំបន់ ដើម្បីដំណើរការអនុវត្តគម្រោង។
ចំនួនអ្នកចូលទស្សនា
Flag Counter