ការចុះពិនិត្យតំបន់គោលដៅរបស់គម្រោង ដើម្បីកំណត់នូវតំរូវការអទិភាព សំណូមពរផ្សេងៗ និងប្រមូលព័ត៌មានសំខាន់ៗ របស់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០១៩
92
ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩
.............................................................................................................................................
 
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន (CFAVC) បានបន្តដឹកនាំក្រុមការងារអនុវត្តគម្រោង CFAVC (IAs) ចុះពិនិត្យតំបន់គោលដៅរបស់គម្រោង ដើម្បីកំណត់នូវតំរូវការអទិភាព សំណូមពរផ្សេងៗ និងប្រមូលព័ត៌មានសំខាន់ៗ របស់សហគមន៍កសិកម្ម បានចំនួន ៣ សហគមន៍ ដើម្បីរៀបចំការអនុវត្តគម្រោង ក្នុងនោះរួមមានៈ
-សហគមន៍សាមគ្គីត្រពាំងក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ -សហគមន៍ស្តុកស្តម្ភ ស្ថិតក្នុងភូមិស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
-សហគមន៍កំពែងសុខសែនសំបូរ ស្ថិតក្នុងភូមិគោបាយ ឃុំកំពែង ស្រុកគីរីវង់។ សហគមន៍ទាំង ៣ បានបង្កើត និងគាំទ្រដោយនាយកដ្ឋានអភិឌ្ឍន៍សហគមន៍កសិកម្ម តាមរៈការិយាល័យសហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
 
ចំនួនអ្នកចូលទស្សនា
Flag Counter