ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩
................................................................................................................................................
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "និតិវិធីនៃការចេញលិខិតអនុញ្ញាត និងបទដ្ឋានបច្ចេកទេសនាំចូល នាំចេញ នាំឆ្លងកាត់ ផលិត លាយផ្សំ វេចខ្ចប់ជាថ្មី សន្និធិ ផ្គត់ផ្គង់ ចែកចាយ លក់ដុំលក់រាយ និងដឹកជញ្ជូនឱសថ" រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សិក្ខាសាលានេះប្រារព្ធធ្វើនៅសាលប្រជុំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០១ រូប សហការជាមួយមន្ត្រីតាមដាននិងវាយតម្លៃ (M&E) និងអ្នកផ្សព្វផ្សាយឃុំ (CEW) ចុះផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ និងការភ្ញាស់កូនមាន់ស្រែ ដល់កសិករជាសមាជិកបណ្តុំអាជីវកម្មភ្ញាស់កូនមាន់ទទួលផលពីកម្មវិធី ASPIRE ចំនួន ៣០ នាក់ ស្រី ១៩ នាក់ ទីតាំងនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០១ រូប បានចុះបង្កាត់សិប្បនិម្មិតគោចំនួន ០១ ក្បាល ជូនកសិករ ០១ គ្រួសាររស់នៅភូមិជ្រោយ ឃុំចំប៉ា ស្រុកព្រៃកប្បាស។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកចិញ្ចឹមក្នុងកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមាន ជួបប្រទះសត្វឈឺ រឺងាប់ទេ។
៥.មន្រ្តីសហការគម្រោង(RSPP)ថ្នាក់ខេត្តបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មពូជស្រូវវគ្គទី០៣ ដែលមានការរៀនទ្រីស្តីនិងការអនុវត្តជាក់ស្តែងពីការវាស់ស្ទង់ទិន្និផលស្រូវនៅស្រែពិសោធន៏ពូជស្រូវផ្ការំដួល នៅសហគមន៏អូរសារាយ ដែលមានអ្នកចូលរួម ២៣នាក់ស្រី ០៩នាក់។