ថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
................................................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងមន្រ្តីសហការគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន (CFAVC) ថ្នាក់ខេត្ត បានចូលរួមប្រជុំពិភាក្សាពីការអនុវត្តគម្រោង CFAVC និងចុះមូលដ្ឋានដើម្បីពិនិត្យលើប្រពន្ធ័ធារាសាស្រ្ត និងការគ្រប់គ្រងទឹក។ ក្រុមការងារបានចុះពិនិត្យ និងប្រមូលព័ត៌មានបន្ថែមនៅអាងទឹកព្រៃក្តួច ស្ថិតក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង និងអាងទឹកស្តុកសាម ស្ថិតក្នុងភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ និងចុះជួបជាមួយម្ចាស់ចំការស្វាយ នៅភូមិបុស្សតាផង់ ឃុំសំរោង ស្រុកត្រាំកក់។ បេសកកម្មនេះ មានការចូលរួមពីអង្គភាពគ្រប់គ្រងនិងប្រតិបត្តិគំរោង (PMU-EA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពអនុវត្តគម្រោង(IAs) រួមមានៈ តំណាងក្រសួងធនធានទឹក និងឧតុនិយម (MoRAM) តំណាងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ក្រុមហ៊ុនគាំទ្រគម្រោង (CS1 CS2 និង CS5) ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនិងមន្រ្តី រួមនឹងលោកក្រុមប្រឹក្សាឃុំត្រពាំងក្រញូង និងសំរោង សរុបចំនួនអ្នកចូលរួម ២៧នាក់ ស្រី ២នាក់។ ក្រុមការងារបានរៀបចំផែនការបន្តដើម្បីចុះមូលដ្ឋានសម្រាប់ថ្ងៃស្អែកផងដែរ។