ថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
.................................................................................................................................................
លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី «គាំទ្របច្ចេកទេសដើម្បីបង្កើត និងអនុវត្តអត្តសញ្ញាណកម្មសត្វ និងប្រព័ន្ធចុះបញ្ជី» រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអង្គការស្បៀង និងកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សិក្ខាសាលានេះប្រារព្ធធ្វើនៅសាលប្រជុំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០៤ រូប បានចុះត្រួតពិនិត្យចលនាសត្វនៅតាមបណ្តោយផ្លូវជាតិលេខ ០២ ជាលទ្ធផល មានឡានដឹកមាន់ចំនួន ០២ គ្រឿង មានសុខភាពល្អ និងមានលិខិតដឹកជញ្ជូនត្រឹមត្រូវ។ មាន់ដែលដឹកជញ្ជូននេះមានប្រភពពីខេត្តកំពង់ស្ពឺ និងចែកចាយនៅផ្សារចំនួន ០២ ក្នុងខេត្តតាកែវ។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០១ រូប បានចុះបង្កាត់សិប្បនិម្មិតគោចំនួន ០១ ក្បាល ជូនកសិករ ០១ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកចិញ្ចឹមក្នុងកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមាន ជួបប្រទះសត្វឈឺ រឺងាប់ទេ។