ថ្ងៃច័ន្ទ ៧ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
..............................................................................................................................................
លោក សោ សាំ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក សៀង រ៉ែន មន្រ្តីការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអនុវត្តកសិកម្មល្អកម្ពុជា ដោយមានសិក្ខាកាមចូលរួមសរុប ១៨ នាក់ ស្រី ២នាក់ រៀបចំដោយ នាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម។ វគ្គនេះរៀបចំនៅខេត្តកំពង់ចាម ដែលបានឧបត្ថម្ភដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។