ថ្ងៃច័ន្ទ ៧ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
..............................................................................................................................................
លោកប្រធានស្ដីទីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីទីផ្សារអនុកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតកសិកម្មុ ASPIRE បានចូលរួមក្នុងពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុនសួនបៃតង និងសហគមន៍កសិកម្មមរតករុងរឿង និង សហគមន៍កសិកម្មចំប៉ាព្រៃផ្ដៅ ដោយទទួលទិញកសិផលមាន់ស្រែ និងបន្លែសុវត្ថិភាព។ ក្នុងពិធីនោះផងដែរមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ អង្គការ Heifer អង្គការរចនា និងនិងសហគមន៍កសិកម្ម សរុបចំនួន ១៨នាក់ ស្រី ៦នាក់ នៅវត្តប្រាំបីមុំ ស្ថិតនៅក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។