ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩
..............................................................................................................................................
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយអង្គការស្បៀង និងកសិកម្ម (FAO) ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការពិឃាតបក្សីប្រកបដោយមនុស្សធម៍ សម្រាប់មន្ត្រីបសុពេទ្យ អាជ្ញាធរផ្សារ និងអ្នកពិឃាតបក្សី នៅសណ្ឋាគារដូនកែវ ក្រុងដូនកែវ ខេត្តតាកែវ។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០១ រូប បន្តចូលរួមកម្មវិធីប្រជុំចែករំលែកវឌ្ឍភាពនៃការស្រាវជ្រាវរបស់សិក្ខាកាមមកពីបណ្តាខេត្តក្រុង នៅសាលាជាតិកសិកម្មកំពង់ចាម ដោយមានការគាំទ្រពីភ្នាក់ងារ DTRA-BTRP តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានអ្នកចូលរួមសរុប ១៧ នាក់ ស្រី០៦ នាក់។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ០១ រូប បានចុះបង្កាត់សិប្បនិម្មិតគោ ០១ ក្បាល ជូនកសិករ ០១ គ្រួសាររស់នៅភូមិប្រសាទ ឃុំរមេញ ស្រុកកោះអណ្តែត។
-មន្ត្រីបសុពេទ្យស្រុកកោះអណ្តែត បានចុះពិនិត្យស្ថានភាពចិញ្ចឹមគោរបស់កសិករ ២៥ គ្រួសារ នៅភូមិតាព ឃុំក្រពុំឈូក និងបានផ្តល់បច្ចេកទេសចិញ្ចឹម រួមទាំងចែកថ្នាំសម្លាប់មេរោគដល់ពួកគាត់ផងដែរ។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកចិញ្ចឹមក្នុងកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមាន ជួបប្រទះសត្វឈឺ រឺងាប់ទេ។