ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩
.............................................................................................................................................
ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីរាជការការិយាល័យជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំងប្រភេទ និងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកអង្គរបូរី បានដាំដើមឈើប្រភេទ គ្រញូង បេង គគីរ ត្របែកព្រៃ និងក្ងោក សរុបចំនួន១៧៦ដើម។ ដើមឈើទាំងនេះត្រូវបានដាំនៅប្រាសាទភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបូរី។
-ពុំមានបទល្មើសព្រៃឈើ និងសត្វព្រៃនៅក្នុងដែនសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើតាកែវទេ។