ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
..................................................................................................................................
អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកសិកម្មល្អសម្រាប់ដំណាំបន្លែ ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ដែលមានសិក្ខាកាមចូលរួមជាមន្ត្រីការិយាល័យកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ អញ្ជើញមកពីស្រុកទាំ៨ សរុបចំនួន ៣៤នាក់ ស្រី ១៧នាក់ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម