ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
....................................................................................................................................
សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៖
-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមប្រជុំពិភាក្សាស្តីពី វិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងស្ថិតិសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
-ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីផ្សារបក្សីរស់ សម្រាប់មន្ត្រីបសុពេទ្យ អាជ្ញាធរផ្សារ អាជីវករ និងអ្នកពិឃាដបក្សី ដែលមានអ្នកចូលរួមចំនួន ២០ នាក់ ស្រី ១៦ នាក់ ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
-លោក ង៉ែត វិបុល មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយមន្ត្រីផ្នែកបសុពេទ្យស្រុកទ្រាំង និងអាជ្ញាធរមូលដ្ឋាន ចុះផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ ការអនុវត្តន៍ការចិញ្ចឹមសត្វល្អ (GAHP) ដល់កសិករទទួលផលរបស់គម្រោង ASPIRE ចំនួន ៣៥ នាក់ ស្រី ១៧ នាក់ ទីតាំងនៅភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង។
-លោក ឃុន ប៊ុនធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះបង្កាត់សិប្បនិម្មិតគោ ០១ ក្បាល ជូនកសិករ ០១ គ្រួសារ ទីតាំងនៅភូមិអង្គក្រឡាញ់ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
-មន្ត្រីបសុពេទ្យស្រុកបូរីជលសារ បន្តចុះតាមដានស្ថានភាពទឹក ពិនិត្យឃើញថាកំពស់ទឹកនៅតែបន្តកើនឡើង ហើយតំបន់វាលស្មៅមួយផ្នែកតូចបានលិចលង់ តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វទេ។ ជារួមនៅតាមបណ្តាស្រុកទាំង ០៥ ដែលជាប់ដៃទន្លេបាសាក់ មិនមានផលប៉ះពាល់អ្វីដល់ការចិញ្ចឹមសត្វទេ ហើយដើម្បីជៀសវាងការកើនឡើងកំពស់ទឹកជាយថាហេតុ មន្ត្រីបសុពេទ្យទាំង ០៥ ស្រុក បានត្រៀមរកទីទួលសុវត្ថិភាពរួចជាស្រេច។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ កសិដ្ឋានចឹញ្ចឹមជ្រូកទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។