ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
..............................................................................................................................
លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីសហការគម្រោងផលិតកម្មគ្រាប់ពូជ(RSPP/JICA)បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារគម្រោង (RSPP/JICA) ស្តីពីការអនុវត្តផែនការសកម្មភាពសំរាប់ឆ្នាំ 2020-2022 ដោយមានសកម្មភាពចំនួន ៣ ដែលគម្រេាងគាំទ្រ រួមមាន៖
-ពង្រឹងច្បាប់ដោយដឹកនាំសហគមន៍កសិកម្មចេះប្រេីប្រាសប្រពន្ធ័ធានាអះអាងគុណភាពគ្រាប់ពូជ (QDS)
-គម្រេាងផ្តល់ឃ្លាំងស្តុកពូជស្រូវដាក់បានបរិមាណ 200T ទីលានហាលស្រូវពូជ ម៉ាសុិនសំអាតគ្រាប់ពូជ និងបករណ៍វាស់សំណេីម
-គាំទ្រផ្នែកច្ចេកទេសទៅលេីការពិនិត្យគុណភាពពូជនៅទីវាល ការសំរិទ្ធសំរាំងពូជ ការហាល ការវិចខ្ចបម ការទុកដាក់និងទីផ្សារ។ ក្នុងនោះដែរ គម្រេាងនឹងចាប់ផ្តេីមអេាយដឹកនាំសហគមន៍កសិកម្ម ដើម្បីអនុវត្តន៍ក្នុងការផលិតពូជស្រូវផ្ការំដួលចាប់ពីខែឧសភា ឆ្នាំ2020 ព្រមទាំងបានពិភាក្សាពីរចនាសម្ពន្ធ័ក្នុងកិច្ចដំណេីរការរបស់គម្រេាងផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម