ថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩
............................................................................................................................
លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមសិក្ខាសាលាស្ដីពីការវិភាគបញ្ហាប្រឈមនិងកាលានុវត្តភាពនៃទេសន្ដរប្រវេសន៍ និងនគរូបនីយកម្ម ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ប្រកបដោយប្រសិទ្ធភាព ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍនៃក្រសួងផែនការ និងមន្ទីរផែនការខេត្ត។ ក្រោមអធិបតីភាព ឯកឧត្ដម នួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្ដម អ៊ុន វណ្ណា សមាជិកក្រុមប្រឹកហសាខេត្ត និងលោក លី សាវេត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។ សិក្ខាសាលានេះ រៀបចំនៅសាលប្រជុំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធិសភា និងអធិការកិច្ច ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម