សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ
ចេញ​ផ្សាយ ២៣ កញ្ញា ២០១៩
94

ថ្ងៃច័ន្ទ ៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩

...........................................................................................................................

សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៖
-លោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានពិនិត្យ និងព្យាបាលគោ ០២ ក្បាល ជូនកសិករ ០២ គ្រួសារ ទីតាំងនៅភូមិព្រៃទប់ ឃុំត្រពាំងស្រង៉ែ ស្រុកទ្រាំង និងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
-មន្ត្រីបសុពេទ្យស្រុកបូរីជលសារ បន្តចុះតាមដានស្ថានភាពទឹក ពិនិត្យឃើញថាកំពស់ទឹកគឺមានការកើនឡើងតិចតួច តែមិនប៉ះពាល់អ្វីនោះទេ។ ជារួមនៅតាមបណ្តាស្រុកទាំង ០៥ ដែលជាប់នឹងដៃទន្លេបាសាក់មិនមានផលប៉ះពាល់អ្វីដល់ការចិញ្ចឹមសត្វទេ ហើយដើម្បីជៀសវាងការកើនឡើងកំពស់ទឹកជាយថាហេតុ មន្ត្រីបសុពេទ្យទាំង ០៥ ស្រុក បានត្រៀមរកទីទួលសុវត្ថិភាពរួចជាស្រេច។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ កសិដ្ឋានចឹញ្ចឹមជ្រូកទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter