ថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩
............................................................................................................................
ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ខ្ញុំបាទ រួមនិងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ខណ្ឌរដ្ឋបាលជលផល និងលោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ ដើម្បីចុះពិនិត្យវឌ្ឍនភាពការងារកសិកម្ម ក្នុងស្រុកបាទី សំរោង និង ត្រាំកក់។
+កម្មវិធីទី១៖ ចុះពិនិត្យការបង្កបង្កើនផលស្រូវនៅស្រុកបាទីៈ
-បានពិនិត្យស្រែបង្ហាញវិធានការណ៍ចម្រុះគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវ មានទីតាំងក្នុងភូមិកណ្តោល ឃុំពុតសរ ស្រុកបាទី ដែលបានគាំទ្របច្ចេកទេសដោយ IRRI និងការអនុវត្តន៍ ពិនិត្យតាមដាន និងផ្តល់យោបល់ដោយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ភាគច្រើនកសិករក្នុងតំបន់នេះ បានប្រើប្រាស់ពូជសែន ក្រអូប ជាពូជស្រូវដែលកំពុងធ្វើការនាំចេញទៅក្រៅប្រទេស។ ចំពោះកសិករនៅក្នុងតំបន់នេះ ក្រៅពីការងារដំណាំស្រូវ ភាគច្រើនគាត់ដាំបន្លែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។
-តាមរយៈការវាស់ស្ទង់ទិន្នផលស្រែបង្ហាញឃើញថា ទិន្នផលស្រូវទទួលបានពី ៥ ទៅ ៦តោន/ហិកតា។ ចំពោះការពង្រាបដីរបស់កសិករក្នុងតំបន់ ពុំទាន់មានលក្ខណៈល្អប្រសើរ នៅឡើយទេ ប៉ុន្តែនៅក្នុងតំបន់នេះ មានប្រពន្ធ័ប្រឡាយទឹកដែលបង្ហូរតាមស្ថានីយ៍បូមទឹក សម្តេចតេជោ ហ៊ុន សែន ព្រមទាំមានប្រឡាយជើងក្អែប បង្កលក្ខណៈអំណោយផលអោយកសិករអាចធ្វើស្រែក្នុងមួយឆ្នាំ ២ ទៅ ៣ ដង។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ២,០០០ លីត្រ ដល់ស្ថានីយ៍បូមទឹកផងដែរ។
+កម្មវិធីទី២៖ ពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ស្រែៈ
ការចាប់ផ្តើមចិញ្ចឹមមាន់នេះ ផ្តើមចេញពីការចិញ្ចឹមដំបូងមានមេមាន់ចំនួនតែ ៣០ក្្បាលប៉ុណ្ណោះ។
-ការគាំទ្របច្ចេកទេស៖ គាត់ទទួលបានចំណេះដឹងខ្លះៗពីស្រុកថៃ និង គាំទ្របន្ថែមដោយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខត្ត
-ទីតាំង៖ ស្ថិតនៅក្នុងភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង
-ឈ្មោះម្ចាស់កសិដ្ឋាន៖ លោក ទួន សុខហេង
-រយៈពេលចិញ្ចឹមមានចំនួន ២ឆ្នាំ
-លេខទូរស័ព្ទ៖ ០៩៧ ៣២៥ ៩០ ០០
-ចំនួនទ្រុង៖ ៨៣ទ្រុង ដោយក្នុងមួយទ្រុងដាក់បានបា ០១ក្បាល និងមេពី ៥-៧ក្បាល
-ចំនួនមាន់សរុប៖ ៦៦៤ក្បាល ក្នុងនោះ ឈ្មោល ៨៣ក្បាល និងញី ៦៨១ក្បាល
-ចំនួនទូភ្ញាស់ពង៖ ០២គ្រឿង ដោយក្នុង ០១គ្រឿង ផ្ទុកពងមាន់បានចំនួន ២,២២០គ្រាប់
-ចំនួនកូនផលិតបាន៖ ៤,០០០ ទៅ ៦,០០០ក្បាល/១ខែ
-តម្លៃកូនមាន់៖ ៤,០០០រៀល/ក្បាល (អាយុ៣ថ្ងៃ)
-តម្លៃអាចម៍មាន់អាចលក់បានក្នុង១បាវ ៤,០០០រៀល
-ទីផ្សារ៖លក់ក្នុងស្រុក
-ចំណូល៖ ២,០០០ ទៅ ៣,០០០ដុល្លា/១ ខែ
-ពុំមានបញ្ហាក្លិន និងទីផ្សារលក់កូនមាន់ឡើយ (ប៉ុន្តែការចិញ្ចឹមនៅជាប់ផ្ទះពេក)
+កម្មវិធីទី០៣៖ ពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ម្រះ ត្រសក់ផ្អរ ត្រសក់ស្រូវ ប៉េងប៉ោះ ស្ពៃហាង សណ្តែកកួរ...)
ក្រុមកសិករចំនួន ៨៧គ្រួសារ ស្មើ ៥ភូមិ បានចងជាក្រុមដើម្បីដាំបន្លៃ(សុវត្ថិភាព) ក្នុង ១ឆ្នាំ ចំនួន ៣ដង ដោយមានការប្រមូលទិញពីអង្គការ IDE (លាស់ថ្មី)។ តាមរយៈលោកស្រី ផ្លុង សុភាព តំណាងក្រុមផលិតបន្លែ ឃើញថាៈ ក្នុងផ្ទៃដី ២០អា អាចទទួលចំណូលបានពីបន្លែក្នុងរង្វង់ពី ៣ ទៅ ៤លាន រៀល
-ទីតាំង៖ ភូមិពន្លៃ ឃុំជំរះពេន ស្រុកសំរោង
-តំណាងក្រុម៖ លោកស្រី ផ្លុង សុភាព
-លេខទូរស័ព្ទ៖ ០៩៦ ៣៤៧ ១០ ១៧
-គុណភាពបន្លែ៖ បន្លែសុវត្តិភាព
-បរិមាណបន្លែ៖ ៣០០គ.ក្រ ទៅ ៥០០០គ.ក្រ/១ថ្ងៃ
-ទីផ្សារ៖ផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ
អង្គការ IDE បានរៀបចំធ្វើផែនការជាមួយក្រុមផលិត ដាំលក្ខណៈបណ្តាក់គ្នា ដោយធ្វើយ៉ាងណាកុំអោយមានការជន់បន្លែខ្លាំង ជាហេតុធ្វើអោយតម្លៃចុះថោក ដូចពីការអនុវត្តដំបូងៗ។
Tk. Lim Chana, [07.09.19 18:36]
+កម្មវិធីទី០៤៖ ពិនិត្យកសិដ្ឋានដាំបន្លែលើទឹកក្នុងផ្ទះសំណាញ់ៈ
-ទីកន្លែង៖ ភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់
-ម្ចាស់កសិដ្ឋាន៖ លោក តុញ ឈីម និជាស្សិតសាលាជាតិកសិកម្មព្រែកលៀប
-លេខទូរស័ព្ទ៖ ០៩៦ ៥៧២ ៨៨ ០៨
-ប្រភេទដំណាំ៖ ស្ពៃក្រញាញ់
-គាំទ្រ៖ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
-ចំនួនរោងសំណាញ់៖ ០២រោង
-ទំហំរោង៖ (១០ម x ៤០ម) និង(៦.៥មx ២១ម)
-ទំហំផលិត៖ ៤០០ ទៅ ៥០០គ.ក្រ ក្នុងមួយវគ្គ (១ខែ)
-តម្លៃលក់៖ ៣,០០០ ទៅ ៥,០០០រៀល/១គ.ក្រ
-ទីផ្សារ៖ ផ្សារទីរួមខេត្តតាកែវ
-ថវិកាចំណេញ៖ ១ លាន ទៅ ១,២ លានរៀល/១វគ្គរឺ មួយខែ
-កម្មវិធី ASPIRE បានផ្តល់ជូនផ្ទះសំណាញ់មួយកំពុងដំណើរការ រៀបចំបណ្តាញទឹក និងបណ្តុះកូនបន្លែ។
+កម្មវិធីទី០៥៖ ពិនិត្យសហគមន៍សាមគ្គីភ្ញាស់ពងទាកូនៈ
-ទីកន្លែង៖ភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់
-តំណាងសហគមន៍៖ លោក សូត្រ សុផល
-លេខទូរស័ព្ទ៖ ០១២ ៦២ ៤៧ ២០
-សមាជិកសហគមន៍៖ ៥០គ្រួសារ
-ចំនួនឡភ្ញាស់៖ ២១ឡ
-គោលដៅប្រមូលទិញពងទាមាន៖ ស្រុកត្រាំកក់ កោះអណ្តែត បូរីជលសារ និងគីរីវង់
-ចំនួនពងទាកូនផលិតបាន៖ ១០ម៉ឺនគ្រាប់/១ថ្ងៃ
-តម្លៃលក់ចេញ៖ ៤៥០ ទៅ ៥០០ រៀលក្នុងមួយគ្រាប់
-តម្លៃកូនទា៖ ញី ១,៨០០រៀល និង ឈ្មោល ៤០០រៀល
-ទីផ្សារពងទាកូន៖ លក់ក្នុងខេត្ត និងរាជធានីភ្នំពេញ
-ទីផ្សារលក់កូនទាទូទាំងប្រទេសតាមការកក់ទុកជាមុនពីអតិថិជន ដោយពុំមានបញ្ហាខ្វះទីផ្សារឡើយ។
-ប្រាក់ចំណេញក្នុង១វេន(៤ថ្ងៃ)ចាប់ពី ១០០ ទៅ ១៥០ដុល្លារ
-តម្រូវការពងទាកូនក្នុង ១ថ្ងៃ៖ ៩ ទៅ ១០ម៉ឺន គ្រាប់