កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ចេញ​ផ្សាយ ២៩ សីហា ២០១៩
113

ថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩

.................................................................................................................................


- លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(Video Conference) ក្រោមកិច្ចពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោមៈ
-សេចក្តីព្រាងច្បាប់ស្ដីពីសំណង់
-សេចក្តីព្រាងឯកសារកម្មវិធីវិនិយោគសាធារណៈ 3ឆ្នាំរំកិល 2020-2022
-សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ(អ៊ុនតាក់ UNCAC) ជុំទី 2 នៅកម្ពុជា
-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
+កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
+ពិធីសារទី 2 ស្ដីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។ កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំសាលាខេត្តតាកែវ

ចំនួនអ្នកចូលទស្សនា
Flag Counter