សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ
ចេញ​ផ្សាយ ២៩ សីហា ២០១៩
128

ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩

...................................................................................................................................

-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្ត្រីបសុពេទ្យក្រុងដូនកែវ និងអ្នកពាក់ព័ន្ធ បានចូលរួមការប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង និងសាងសង់ទីសត្តឃាតបក្សី រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអង្គការស្បៀងនិងកសិកម្ម (FAO)។ កិច្ចប្រជុំនេះរៀបចំនៅសាលាក្រុងដូនកែវ ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
-មន្ត្រីអង្គការស្បៀង និងកសិកម្ម (FAO) ០៣ រូប បានចុះពិនិត្យសកម្មភាពបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការធ្វើជីវសុវត្ថិភាពនៅទីផ្សារលក់បក្សីរស់ រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអង្គការស្បៀង និងកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក្នុងនោះមន្ត្រីជំនាញការិយាល័យបានចូលរួមវគ្គចំនួន ០៩ រូប អោយក្លាយជាគ្រូបង្គោល។
-មន្ត្រីផ្នែកបសុពេទ្យស្រុកគិរីវង្ស បានចុះត្រួតពិនិត្យរថយន្តដឹកជ្រូក និងចេញលិខិតអនុញ្ញាតចំនួន ០១ គ្រឿងមាន ដឹកជ្រូកចំនួន ០៦ ក្បាល ទិសដៅទៅកាន់ស្រុកបាទី។ ជ្រូកទាំងនោះ ជាជ្រូកចិញ្ចឹមក្នុងស្រុក ដឹកជញ្ជូនពីតំបន់គ្មានជំងឺ និងមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកអង្គរបូរី សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជម្រុញអោយមានការហូបសាច់ជ្រូកឡើងវិញ ទីតាំងនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ដោយមានប្រជាជនចូលរួមចំនួន ១២ នាក់។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ កសិដ្ឋានចឹញ្ចឹមជ្រូកទាំង ២៩ ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter