ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩
....................................................................................................................................
ការិយាល័យនីតិកម្មកសិកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម ការគ្រប់គ្រងកាកសំណល់និងផលប៉ះពាល់ថ្នាំកសិកម្ម និងវិធានសុវត្ថភាព ក្រោមអធិបតីភាព លោកក្រុមប្រឹក្សាឃុំជាងទង និងមានការចូលរួមពីកសិករ អាជីវករលក់សម្ភារៈកសិកម្ម និងប្រធានការិយាល័យកសិកម្មស្រុកត្រាំកក់ សរុបចំនួន ៣២នាក់ ស្រី ៨នាក់។ កម្មវិធីផ្សព្វផ្សាយនេះ រៀបចំនៅក្នុងភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម