ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩
.................................................................................................................................
លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម រួមទាំងមន្រ្តី ០២រូប បានចុះជួបគណៈកម្មាធិការ និងសមាជិកផលិតពូជស្រូវនៅសហគមន៍កសិកម្មអូរសារ៉ាយ ដែលមានកសិករចូលរួមចំនួន ១៩នាក់ ស្រី ១០នាក់ ដើម្បីពិភាគក្សាលើគោលបំណង ៣ ៖
-សូមអោយកសិករពិនិត្យស្រែផលិតពូជអោយបានញឹកញាប់
-ត្រូវកាត់ពូជដែលដុះលាយចេញសំគាល់ទៅលើ ពណ៌នៃស្លឹក ទំហំ កំពស់ដើម
-ត្រូវកំណត់សំគាល់ប្រភេទស្មៅហាមឃាត់បីប្រភេទ ជំងឺហាមឃាត់ និងសត្វល្អិតចង្រៃដែលបំផ្លាញលើដំណាំស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម