សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ
ចេញ​ផ្សាយ ២៧ សីហា ២០១៩
95

ថ្ងៃច័ន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩

................................................................................................................................

-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការធ្វើជីវសុវត្ថិភាពនៅទីផ្សារលក់បក្សីរស់ រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអង្គការស្បៀង និងកសិកម្ម (FAO) ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយបានជ្រើសរើសមន្ត្រីជំនាញការិយាល័យចំនួន ០៩ រូប អោយចូលរៀនដើម្បីក្លាយជាគ្រូបង្គោល។
-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០៤ រូប បានបន្តចុះត្រួតពិនិត្យចលនាសត្វតាមបណ្តោយផ្លូវជាតិលេខ ០២ បានពិនិត្យរ៉ឺម៉ក់ដឹកគោ ០១ គ្រឿង និងរថយន្តដឹកទា ០១ គ្រឿង ដែលជាសត្វកសិករចិញ្ចឹមក្នុងស្រុក មានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ មន្ត្រីជំនាញបានណែនាំដល់កសិករត្រូវស្នើសុំអាជ្ញាធរមូលដ្ឋានបញ្ជាក់ប្រភព និងទិសដៅមុនធ្វើចលនាបំលាស់ទីសត្វក្នុងតំបន់។
-លោក  ឃុន   ប៊ុនធីមន្រ្តីការិយាលយ័បានចុះបង្កាត់គោដោយសិប្បនិមិតន្មបានមេគោ១ក្បាលនៅភូមិប្រសាទឃុំរមេញស្រុកកោះអណ្ដែត។
-មន្ត្រីផ្នែកបសុពេទ្យស្រុកអង្គរបូរី បានប្រជុំជាមួយពេទ្យសត្វភូមិចំនួន ០៣ ភូមិ រួមមានភូមិអង្គរ ភូមិកំពង់ពោធិ៍ និងភូមិភ្នំបាទេព ក្នុងឃុំព្រែកផ្ទោល ដើម្បីពិភាក្សាធ្វើផែនការចុះចាក់វ៉ាក់សាំងសារទឹកគោតាមផ្ទះប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ កសិដ្ឋានចឹញ្ចឹមជ្រូកទាំង ២៩ ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter