ថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩
...............................................................................................................................
នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បានអមដំណើរ លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបានលព្រៃឈើ ចុះពិនិត្យសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង សហគមន៍ព្រៃឈើសំរោង ឃុំសំរោង ស្រុកត្រាំកក់។ ក្នុងឱកាសនោះ បានដាំដើមប្រេងខ្យល់ ចំនួន៣០០ដើម នៅក្នុងសហគមន៍នោះផងដែរ។
-លោក សាយ សាយឿន និងលោក ស៊ាង លី បានចូលរួមជាមួយ អាជ្ញាធរស្រុកគិរីវង់ ដាំដើមរាំងនៅបង្គោលសីមា លេខ២៧៥ ភ្នំដិន ស្រុកគិរីវង់។
-ពុំមានបទល្មើសព្រៃឈើ នៅក្នុងដែនសមត្ថកិច្ចខណ្ឌរដ្ឋបាល ព្រៃឈើតាកែវទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម