សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ
ចេញ​ផ្សាយ ២៧ សីហា ២០១៩
83

ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩

.............................................................................................................................

-លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី ០១ រូប បន្តចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការគ្រប់គ្រងស្ថិតិផលិតកម្ម រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅសណ្ឋាគារ សុខ ថៃសាន្ត ខេត្តកំពង់ឆ្នាំង។
-មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០៥ រូប សហការជាមួយមន្ត្រីបសុពេទ្យស្រុកព្រៃកប្បាស និងអាជ្ញាធរមូលដ្ឋាន ចុះផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុកលក្ខណៈពាក់កណ្តាលពាណិជ្ជកម្ម ដល់កសិករចំនួន ៣១ នាក់ (ស្រី ០៨ នាក់) ទីតាំងភូមិព្រៃកប្បាស"ក" ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ដោយប្រើប្រាស់ថវិការបស់មន្ទីរ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសវិធានការជីវសុវត្ថិភាព និងសុវត្ថិភាពនៃការទទួលទានសាច់ជ្រូក។
-មន្ត្រីផ្នែកបសុពេទ្យស្រុកគិរីវង្ស និងស្រុកទ្រាំងបានចុះត្រួតពិនិត្យរថយន្តដឹកជ្រូក និងចេញលិខិតអនុញ្ញាតចំនួន ០២ គ្រឿងមាន ដឹកជ្រូកចំនួន ៣៧ ក្បាល ទិសដៅទៅកាន់ស្រុកត្រាំកក់ និងស្រុកបាទី។ ជ្រូកដែលចេញលិខិតអនុញ្ញាត ជាជ្រូកចិញ្ចឹមក្នុងស្រុក ដឹកជញ្ជូនពីតំបន់គ្មានជំងឺ និងមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកទ្រាំង សហការជាមួយពេទ្យសត្វភូមិ និងមេភូមិ ចុះចាក់វ៉ាក់សាំងសារទឹកគោតាមផ្ទះប្រជាពលរដ្ឋបានចំនួន ១១៧ ក្បាល ទីតាំងនៅភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកអង្គរបូរី សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជម្រុញអោយមានការហូបសាច់ជ្រូកឡើងវិញ ទីតាំងនៅភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ដោយមានប្រជាជនចូលរួមចំនួន ២៩ នាក់ ស្រី ១៧ នាក់។
-មន្ត្រីផ្នែកបសុពេទ្យស្រុកកោះអណ្តែត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក បានប្រជុំរៀបចំផែនការកម្មវិធីពិសារសាច់ជ្រូកសុវត្ថិភាព ដែលនឹងប្រារព្ធធ្វើឡើងនៅសាលាស្រុកផ្ទាល់។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកចិញ្ចឹមក្នុងកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter