ថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
......................................................................................................................................
-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្ត្រីក្រោមឱវាទ ០២ រូប ចូលរួមរៀបចំត្រៀមតាំងពិព័របិទកម្មវិធីរបស់សហភាពអឺរ៉ុប (EU) ស្តីពីការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ធ អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី ០១ រូប បានចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការគ្រប់គ្រងស្ថិតិផលិតកម្ម រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅសណ្ឋាគារ សុខ ថៃសាន្ត ខេត្តកំពង់ឆ្នាំង។
-មន្ត្រីផ្នែកបសុពេទ្យស្រុកទ្រាំង បានចូលរួមកម្មវិធីប្រជុំស្តីពីការពិនិត្យតាមដានបញ្ជីស្នាមក្នុងក្រុមគោលដៅ ការរៀបចំបណ្តុំអាជីវកម្ម និងការលើកផែនការរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សាដល់កសិករ ក្នុងក្របខណ្ឌគម្រោង ASPIRE នៅការិយាល័យកសិកម្ម ស្រុកទ្រាំង ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្មស្រុក និងមន្ត្រីពាក់ព័ន្ធ។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកចិញ្ចឹមក្នុងកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អ ពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម