ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
------------------------------------------------------------------------------------------------------------------------
សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៖
-លោក ថៃ លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទព្រមទាំងមន្រ្តីពេទ្យសត្វស្រុកបាទីរៀបចំពិធី ពិសារសាច់ជ្រូកសុវត្ថិភាព នៅផ្សារត្រាំខ្នារ ស្រុកបាទី ក្រោមអធិបតីភាពលោក ភួន ឈីម អភិបាលនៃគណ:អភិបាលស្រុកបាទី ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពជុំវិញសាលាស្រុកព្រមទាំងមន្រ្តីរាជការ អាជីវករ និងប្រជាជនជាច្រេីននកុះករ។
-មន្រី្តពេទ្យសត្វស្រុកបូរីជលសារបន្តចុះជួបកសិករចឹញ្ចឹមជ្រូកបានចំនួន ២ ភូមិ ស្មេីរនិង ៣ គ្រួសារ មានជ្រូកសរុបស្មេីនិង២៦ក្បាល ព្រមទាំងបានផ្ដល់ថ្នាំបាញ់សំលាប់មេរោគផងដែរ។
-មន្រី្តពេទ្យសត្វស្រុកអង្គរបូរី និង ស្រុកព្រៃកប្បាសបានបន្តចុះផ្សព្វផ្សាយពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិចនិងបំផុសអោយប្រជាជនបង្កើនការហូបសាច់ជ្រូក ព្រមទាំងបានជំរុញប្រជាជនអោយផ្អាកចិញ្ចឹមជ្រូកសិន ពិសេសនៅភូមិអំពិល ឃុំ ពន្លៃ ស្រុកអង្គបូរី។ ការប្រជុំនេះ មានការចូលរួមពីប្រជាជនសរុប ៥៤ នាក់ ស្រី ៤៦ នាក់។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ជ្រូកនៅក្នុង កសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម