ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
................................................................................................................................
៣.សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត៖
-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ០៥ រូប សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ មន្ត្រីបសុពេទ្យស្រុកអង្គរបូរីនិងអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្វ្រិក និងចែកថ្នាំសម្លាប់មេរោគជូនកសិករនៅភូមិអំពិល ឃុំពន្លៃ ដែលមានអ្នកចូលរួមសរុប៥១ នាក់ ស្រី២៦ នាក់។
-លោក ឈួន ប៊ុនធឿន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីផ្នែកបសុពេទ្យក្រុងដូនកែវបានចូលរួមកម្មវិធីលក់បញ្ចុះតម្លៃសាច់ជ្រូក នៅទីតាំងផ្សារដូនកែវ រៀបចំដោយក្រុមហ៊ុនស៊ីភី (CP)។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសុវត្ថិភាពសាច់ជ្រូក ដើម្បីអោយប្រជាពលរដ្ឋបន្តបរិភោគសាច់ជ្រូកដូចធម្មតា។
-លោក ឃុន ប៊ុនធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យមើលការដាំស្មៅ និងអាជីវកម្មភ្ញាស់កូនមាន់របស់កសិករ ០២ គ្រួសារ នៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម។
-មន្ត្រីផ្នែកបសុពេទ្យ ស្រុកព្រៃកប្បាស សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំរុញការបរិភោគសាច់ជ្រូកឡើងវិញ នៅទីតាំងភូមិសម៉ ឃុំពោរុំចាក ដែលមានកសិករចូលរួមចំនួនសរុប១៦ នាក់ ស្រី១៣ នាក់
-មន្ត្រីផ្នែកបសុពេទ្យស្រុកបូរីជលសារ បានចុះត្រួតពិនិត្យរថយន្តដឹកជ្រូក និងចេញលិខិតអនុញ្ញាតចំនួន ០១ គ្រឿងមាន ដឹកជ្រូកចំនួន១៤ ក្បាល។ ជ្រូកដែលចេញលិខិតអនុញ្ញាត ជាជ្រូកចិញ្ចឹមក្នុងស្រុក ដឹកជញ្ជូនពីតំបន់គ្មានជំងឺ និងមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ ជ្រូកនៅកសិដ្ឋានទាំង ២៩ ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។