សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ
ចេញ​ផ្សាយ ១៣ សីហា ២០១៩
174

ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩

............................................................................................................................

៤.សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៖

-លោក ឃុន ប៊ុនធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះបង្កាត់សិប្បនិម្មិតគោចំនួន ០១ក្បាល នៅភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់។
-មន្ត្រីផ្នែកបសុពេទ្យស្រុកគិរីវង្ស និងស្រុកព្រៃកប្បាសបានចុះត្រួតពិនិត្យរថយន្តដឹកជ្រូក និងចេញលិខិតអនុញ្ញាតចំនួន ០២ គ្រឿង មានជ្រូក៤២ ក្បាល ទិសដៅទៅកាន់ស្រុកបាទី និងរាជធានីភ្នំពេញ។ ជ្រូកដែលចេញលិខិតអនុញ្ញាត ជាជ្រូកចិញ្ចឹមក្នុងស្រុក ដឹកជញ្ជូនពីតំបន់គ្មានជំងឺ និងមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកគិរីវង្ស និងស្រុកអង្គរបូរី បន្តចុះត្រួតពិនិត្យកន្លែងតាំងលក់សាច់ជ្រូកនៅផ្សារចំនួន ០២ និងតាមដានស្ថានភាពចិញ្ចឹមជ្រូកនៅភូមិចំនួន ០២ មិនឃើញមានភាពខុសប្រក្រតីណាមួយកើតមាននោះទេ។ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពនៃការទទួលទានសាច់ជ្រូក និងវិធានការការពារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។
-មន្ត្រីផ្នែកបសុពេទ្យស្រុកសំរោង សហការជាមួយពេទ្យសត្វឃុំ ពេទ្យសត្វភូមិ និងមេភូមិ ចុះចាក់វ៉ាក់សាំងសារទឹកក្របីចំនួន ៧២ ក្បាល នៅភូមិធម្មន័យ ឃុំលំចង់។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ កសិដ្ផានចឹញ្ចឹមជ្រូកទាំង ២៩ ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ផានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter