ថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩
............................................................................................................................
សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៖
-មានការកេីនឡេីងនៃប្រជាជនបរិភោគសាច់ជ្រូកឡៀងវិញ បេីយោងតាមចំនួនជ្រូកពិឃាដនៅតាមទីសត្តឃាដ និងការតាំងលក់សាច់ជ្រូកនៅតាមទីផ្សារ ប៉ុន្តែការចិញ្ចឹមជ្រូករបស់កសិករមានការថយចុះដោយគាត់លក់ជ្រូក ហេីយគាត់ផ្អាកការចិញ្ចឹមទ្បេីងវិញ ។
-មន្រ្ដី ពេទ្យ សត្វ ស្រុកអង្គរបូរី បានបន្តផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងផ្សព្វផ្សាយអោយប្រជាជនបន្តហូបសាច់ជ្រូកឡេីងវិញ ដោយមានការចូលរួមពីលោកមេឃុំ ជំទប់ ឃុំ ស្មៀនឃុំ និងក្រុមប្រឹក្សា ឃុំ ព្រមទាំងលោកមេភូមិ សរុប ១៣ នាក់ ស្រី ២ នាក់ ។ កិច្ចប្រជុំនេះ រៀបចំនៅ សាលាឃុំ ពន្លៃ ។
-មន្ត្រីពេទ្យសត្វស្រុកបូរីជលសារចុះចាក់ថ្នាំការពារជម្ងឺសារទឹកគោ ក្របី នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ បានគោចំនួន ៦៨ក្បាល ក្របីចំនូន ៤ក្បាល សរុបចំនួន ៧២ក្បាល ។
-មន្រ្ដី ពេទ្យ សត្វ ស្រុកគីរីវង់ និង ស្រុកព្រៃកប្បាស បានចុះត្រួតពិនិត្យរថយន្តដឹកជ្រូកចំនួន ២ គ្រឿង ស្មើ ៥១ ក្បាល ដោយបានចេញ លិខិត អនុញ្ញាត ដឹកជញ្ជូនទៅរាជធានីភ្នំពេញ។
ជ្រូកសាច់រស់ទាំងអស់នេះពិតជាជ្រូកចឹញ្ចឹមក្នុងស្រុក ហេីយបានអនុញ្ញាតអោយដឹកជញ្ជូនចេញពីតំបន់គ្មានជម្ងឺ។
ស្ថានភាព ជំងឺ ប៉េស្តជ្រូកអាហ្វ្រិកមានសភាពស្ងប់ស្ងាត់ ជ្រូកក្នុងកសិដ្ឋានចឹញ្ចឹមជ្រូកទាំង២៩ ក្នុងខេត្ត មានសុខភាពល្អ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម