ការចុះពិនិត្យដេប៉ូ អាជីវករលក់ដុំ លក់រាយ សម្ភារៈកសិកម្ម
ចេញ​ផ្សាយ ១៣ សីហា ២០១៩
108

ថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩

..........................................................................................................................

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូ អាជីវករលក់ដុំ លក់រាយ សម្ភារៈកសិកម្ម បានចំនួន ៥ទីតាំង ក្នុងក្រុងដូនកែវ និង ស្រុកត្រាំកក់ ជាលទ្ធផលៈ

-ជម្រុញអោយដេប៉ូថ្នាំចំនួន ២ ផ្លាស់ប្តូរទីតាំងធ្វើអាជីវកម្ម ក្នុងតំបន់ក្បែរបរិវេណផ្សារ
-ព្រមានផ្ទាល់មាត់អោយបញ្ឈប់លក់ថ្នាំកសិកម្មមានភាសាបរទេសតិចតួច
-ជម្រុញអោយធ្វើអាជីវកម្មថ្នាំកសិកម្មនិងជីកសិកម្មណា ដែលបញ្ជិការនៅមានសុពលភាព និង គុណភាព
-អប់រំណែនាំអោយលក់សម្ភារៈកសិកម្មដាច់ដោយឡែកពីចំណីអាហារ និងរបស់ប្រើប្រាស់
-អប់រំណែនាំអាជីវករលក់រាយថ្នាំ ជីកសិកមម្មអោយដាក់ពាក្យចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ និង ធ្វើលិខិតអនុញ្ញាតិអាជីវកម្ម។ បានអនុវត្តនីតិវិធីច្បាប់ៈ
-ចេញលិខិតកែតម្រូវ ៣ដេប៉ូ
-ព្រមានផ្ទាល់មាត់     ១ដេប៉ូ
-លើកទឹកចិត្តសរសើរផ្ទាល់មាត់ ១ដេប៉ូ

 

ចំនួនអ្នកចូលទស្សនា
Flag Counter