ថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩
............................................................................................................................
-លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ០៣ រូប សហការជាមួយមន្ត្រីបសុពេទ្យស្រុកបូរីជលសារ និងអាជ្ញាធរមូលដ្ឋាន ចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់កសិករចំនួន ៥៦ នាក់ (ស្រី ៣២ នាក់) នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់។ លោកប្រធានក៏បានឆ្លៀតពេលវេលាផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងបញ្ជាក់ពីការមិនឆ្លងពីជ្រូកមកដល់មនុស្ស។ ក្នុងវគ្គនេះក៏មានការចូលរួមពីនិស្សិតបសុព្យាបាលចំនួន ០៤ រូប របស់វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ ផងដែរ ដើម្បីទទួលយកចំណេះដឹងបច្ចេកទេសថ្មីៗបន្ថែមទៀតពីមន្ត្រីជំនាញ។
-លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំលោកអនុប្រធាន និងមន្ត្រីក្រោមឱវាទចំនួន ០៨ រូប សហការជាមួយមន្ត្រីបសុពេទ្យស្រុកទ្រាំង និងអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងគោក្របីក្នុងឃុំសាឡុង ក្រោមអធិបតីភាពរបស់លោកអភិបាលស្រុកទ្រាំង។ តាមរយៈការចុះចាក់វ៉ាក់សាំងនេះឃើញថា ឃុំសាឡុងមានគោសរុបចំនួន ៣,៧៨០ ដែលក្នុងនោះចាក់វ៉ាក់សាំងសារទឹកបាន ២,៦៧៩ ក្បាល អុតក្តាមបានចំនួន ៩៧៦ ក្បាល និងក្របីមានសរុប ៥៤ ក្បាល ចាក់វ៉ាក់សាំងសារទឹកបានចំនួន ៤២ ក្បាល។ ឆ្លៀតពេលនោះផងដែរ លោកប្រធាន និងមន្ត្រីជំនាញបសុពេទ្យ ក៏បានឆ្លៀតពេលផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ផងដែរ។
-ការបរិភោគសាច់ជ្រូករបស់ប្រជាជនក្នុងខេត្ត មានការកើនឡើងប្រសើរជាងមុនច្រើន យោងតាមការពិនិត្យការពិឃាដជ្រូកជាក់ស្ដែងនៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់ជ្រូកនៅក្នុងទីផ្សារនានាតាមបណ្ដាស្រុក និងក្រុង។
-លោក ឃុន ប៊ុនធី មន្រី្តពេទ្យសត្វខេត្តបានចុះទៅមេីលចំការស្មៅនៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ព្រមទាំងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំផងដែរ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកគិរីវង្ស បានចុះត្រួតពិនិត្យការចិញ្ចឹមជ្រូកកសិករចំនួន ០៤ គ្រួសារ និងកន្លែងធ្វើជ្រូកខ្វៃមួយកន្លែង នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បានចែកជូនថ្នាំសម្លាប់មេរោគ និងធ្វើការណែនាំផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធានការការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់ កសិដ្ផានចឹញ្ចឹមជ្រូកទាំង ២៩ ក្នុងខេត្តមានសុខភាពល្អពុំមានកសិដ្ឋានណាមួយជួបប្រទះសត្វឈឺ រឺងាប់ទេ។