ថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩
..........................................................................................................................
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះតាមតំបន់ក្សេត្រ បរិស្ថាន ដែលមានរយៈពេល២ថ្ងៃ ដើម្បីកសាងសមត្ថភាពដល់មន្ត្រីការិយាល័យកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ អោយយល់ច្បាស់ពីគោលការណ៍ណែនាំ និងរៀបចំផែនការសកម្មឆ្នាំ២០១៩ ក្នុងនោះមានសិក្ខាកាមចូលរួមចំនួន ៤៤នាក់ ស្រី ២២នាក់ នៅសាលប្រជុំរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE ខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម