វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងវិធីសាស្ត្រប្រមូលព័ត៌មានស្ថិតិ
ចេញ​ផ្សាយ ០៧ សីហា ២០១៩
116

ថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩

...........................................................................................................................

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០៤ រូប សហការជាមួយមន្ត្រីបសុពេទ្យស្រុកបាទី និងអាជ្ញាធរមូលដ្ឋាន ចុះផ្តល់វគ្គបណ្តុះ បណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់កសិករចំនួន ៣១ នាក់ (ស្រី ០៦ នាក់) មកពីភូមិចំនួន ០៧ របស់ឃុំសូភី ស្រុកបាទី។

-មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០៦ រូប បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងវិធីសាស្ត្រប្រមូលព័ត៌មានស្ថិតិដាក់ចូលរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងធ្វើឡើងនៅទីតាំងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តផ្ទាល់។
-ការបរិភោគសាច់ជ្រូករបស់ប្រជាជនក្នុងខេត្ត មានការកើនឡើងប្រសើរជាងមុនច្រើន យោងតាមការពិនិត្យការពិឃាដជ្រូកជាក់ស្ដែងនៅតាមទីសត្តឃាត និងកន្លែងដាក់តាំងលក់សាច់ជ្រូកនៅក្នុងទីផ្សារនានាតាមបណ្ដាស្រុក និងក្រុង។
-មន្ត្រីផ្នែកបសុពេទ្យស្រុកបូរីជលសារ សហការជាមួយពេទ្យសត្វភូមិ និងលោកមេភូមិ ចុះចាក់វ៉ាក់សាំងសត្វអោយកសិករ បានគោសរុបចំនួន ៧៥ ក្បាល មានទីតាំងនៅភូមិស្នាយដួច ឃុំបូរីជលសារ។
-មន្ត្រីផ្នែកបសុពេទ្យ ស្រុកសំរោង បានចុះត្រួតពិនិត្យ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងប្រមូលផ្តុំជ្រូកមួយកន្លែង នៅភូមិឈូកស ឃុំសឹង្ហ រួចបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អ្នកប្រមូលទិញ និងកសិករនៅក្បែរ ពីផលប៉ះពាល់ និងវិធានការការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។
-មន្រ្តីពេទ្យសត្វស្រុកទ្រាំងចុះត្រួតពិនិត្យរថយន្តដឹកជ្រូកចំនួន១ភ្រឿងស្មេីនិង២០ក្បាលហេីយចេញលិខិតអនុញ្ញតអោយដឹកជញ្ជូនទៅកាន់រាជធានីភ្នំពេញ។ជ្រូកសាច់រស់ទាំងអស់នេះពិតជាជ្រូកចឹញ្ចឹមក្នុងស្រុកហេីយមានសុខភាពល្អដឹកចេញពីតំបន់គ្មានជម្ងឺ។
-ជម្ងឺប៉េស្តជ្រូកអាហ្រ្វិចមានសភាពស្ងប់ស្ងាត់   កសិដ្ឋានចឹញ្ចឹមជ្រូកទាំង២៩ក្នុងខេត្តមានសុខភាពល្អ ពុំមានកសិដ្ផានណាមួយសត្វឈឺរឺងាប់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter