ថ្ងៃអាទិត្យ ០៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩
............................................................................................................................
-ការបរិភោគសាច់ជ្រូករបស់ប្រជាជនក្នុងខេត្ត មានការកើនឡើងជាងមុនច្រើន យោងតាមការពិនិត្យចំនួនពិឃាដជ្រូកជាក់ស្ដែងនៅតាមទីសត្តឃាត និងកន្លែងតាំងលក់សាច់ជ្រូកនៅក្នុងផ្សារនានាតាមបណ្ដាស្រុក និងក្រុង។
-មន្ត្រីផ្នែកបសុពេទ្យ ស្រុកទ្រាំង បានចុះត្រួតពិនិត្យរថយន្តដឹកជ្រូក និងចេញលិខិតអនុញ្ញាតចំនួន ០១ គ្រឿង ស្មើនិង ០៨ ក្បាល មានទិសដៅទៅកាន់ផ្សារតាកែវ និងសំរោងយោង។ ជ្រូកដែលចេញលិខិតអនុញ្ញាត ជាជ្រូកចិញ្ចឹមក្នុងស្រុក ដឹកជញ្ជូនពីតំបន់គ្មានជំងឺ និងមានសុខភាពល្អ នៅកន្លែងពិនិត្យ។
-មន្ត្រីផ្នែកបសុពេទ្យស្រុកអង្គរបូរី សហការជាមួយពេទ្យសត្វភូមិ និងមេភូមិ ចុះចាក់វ៉ាក់សាំងសត្វគោដល់កសិករបាន ១៩ គ្រួសារ ស្មើនិងគោ ២៣ ក្បាល និងក្របី ១៨ ក្បាល ដែលមានទីតាំងនៅភូមិព្រៃផ្តាំគ ឃុំព្រៃផ្តាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម