ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩
..................................................................................................................................
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ លើកទី 2 អាណត្តិទី 3 នៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត ក្រោមរបៀបវារៈ
-ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី 1 អាណត្តិទី 3 របស់ក្រុមប្រឹក្សាខេត្តតាកែវ
-ពិនិត្យនិងអនុម័តសេចក្តីព្រាង ដីកា ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តតាកែវ
-ពិនិត្យនិងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល 12 ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី 2 ទៅ
-ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ 2019 ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ពិនិត្យនិងអនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្ដីពីការបែងចែកឯកឧត្តមលោកជំទាវ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តឲ្យទទួលបន្ទុកពិនិត្យតាមដានវាយតម្លៃ របាយការណ៍ប្រចាំខែប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំ 9ខែនិងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតាកែវ។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម