ថ្ងៃអង្គារ១៥រោជ ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០១៩
.......................................................................................................................
-លោក ថៃ លី បេីកកិច្ចប្រជុំរៀបចំពិភាក្សាទិវាហូបសាច់ជ្រូក គ្រោងរៀបចំនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩ នៅមុខផ្សារតាកែវ ក្រុងដូនកែវ នាពេលខាងមុខនេះ។
-ការបរិភោគសាច់ជ្រូករបស់ប្រជាជនក្នុងខេត្ត មានការកើនឡើងប្រសើរជាងមុនច្រើន បេីយោងតាមការពិនិត្យការពិឃាដជ្រូកជាក់ស្ដែងនៅតាមទីសត្តឃាដ និងកន្លែង ដាក់តាំងលក់សាច់ជ្រូកនៅក្នុងទីផ្សារនានាតាមបណ្ដាស្រុក និងក្រុង។
-មន្រ្ដី ជំនាញ បន្តត្រួតពិនិត្យអនាម័យសាច់តាមបណ្ដាសត្តឃាដដ្ឋាន និងកន្លែងដាក់តាំងសាច់លក់ជាប្រចាំ ព្រមទាំងរឹតបណ្តឹង និងទប់ស្កាត់ចលនាសត្វនាំចូលពីតំបន់ផ្ទុះជំងឺ និងនាំចូលពីប្រទេសវៀតណាមដោយមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន។
-មន្រ្ដី ផ្នែក ពេទ្យ សត្វ ស្រុកបូរីជលសារ ស្រុកត្រាំកក់ ស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី បន្តចុះត្រួតពិនិត្យការចឹញ្ចឹមជ្រូកនិងផ្សព្វផ្សាវិធានការពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិច បានចំនួន៨ភូមិស្មេីនិង១២ គ្រួសារ ព្រមទាំងចែកថ្នាំសំរាប់បាញ់សំលាប់មេរោគផងដែរ។ ក្នុងឱកាសនោះដែរមន្រ្តីផ្នែកពេទ្យសត្វក៏បានដាក់កម្មវិធីចាក់ថ្នាំការពារជម្ងឺសារទឹកគោ ក្របី អោយបានមុនរដូវទឹកទ្បេីង។
-មន្រី្តផ្នែកពេទ្យសត្វស្រុក ស្រុកព្រៃកប្បាស និងស្រុកទ្រាំងបានចុះត្រួតពិនិត្យរថយន្តដឹកជ្រូកនិងចេញលិខិតអនុញ្ញាតិចំនួន ២ គ្រឿង ស្មេីនិង ៥១ ក្បាល ជាជ្រូកចឹញ្ចឹមក្នុងស្រុកហេីយបានអនុញ្ញាតអោយដឹកជញ្ជូនចេញពីតំបន់គ្មានជម្ងឺ សត្វមានសុខភាពល្អនៅកន្លែងត្រួតពិនិ្យ។
-ស្ថានភាពការផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្រ្វិកបានស្ងប់ស្ងាត់ ចំណែកជ្រូកនៅកសិដ្ឋានចឹញ្ចឹមជ្រូកទាំង២៩ នៅក្នុងខេត្តមានសុខភាពល្អ ។