ការពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ០៦ សីហា ២០១៩
151

ថ្ងៃអង្គារ១៥រោជ ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៩
.......................................................................................................................

ដើម្បីចូលរួមចំណែកក្នុងការពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មអោយមានប្រសិទ្ធិភាពខ្ពស់ ការិយាល័យនីតិកម្មកសិកម្មខេត្ត សហការជាមួយមន្រ្តីផ្នែកនីតិកម្មកសិកម្មស្រុកទ្រាំង បានចុះពិនិត្យដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ៥ដេប៉ូ ក្នុងស្រុកទ្រាំង ដោយបានអនុវត្តនីតិវិធី៖

-ពន្យល់ពីសុពលភាពលេខបញ្ជិការ
-ជម្រុញអោយដេប៉ូរក្សាឯកសាររួមមានៈ លេខបញ្ជិការពីក្រុមហ៊ុន/ដេប៉ូបោះដុំ វិក័យបត្រទិញ លក់ពីក្រុមហ៊ុន និងបញ្ជីប្រភេទថ្នាំកសិកម្ម/ជីកសិកម្ម ស្នើសុំលក់ ក្នុងដេប៉ូ
-បង្កើនការតាំងលក់ និងសោភ័ណ្ឌភាពល្អក្នុងដេប៉ូ
-ផ្សព្វផ្សាយពីច្បាប់ថ្នាំកសិកម្ម និងជីកសិកម្ម
-បង្កើនសុវត្ថុភាពផ្ទាល់ខ្លួនកំឡុងពេលលក់
-ជម្រុញដេប៉ូអោយពន្យល់ពីបច្ចេកក្នុងការប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្ម
+ចេញលិខិតកែតំរូវ ៣ដេប៉ូ
+ណែនាំផ្ទាល់មាត់ ២ដេប៉ូ

ចំនួនអ្នកចូលទស្សនា
Flag Counter