សកម្មភាពការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តតាកែវ
ចេញ​ផ្សាយ ៣១ កក្កដា ២០១៩
86

ថ្ងៃចន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩

...............................................................................................................................


សកម្មភាពការិយាល័យផលិតកម្ម  និង បសុព្យាបាលខេត្តតកែវ
+ការបរិភោគសាច់ជ្រូករបស់ប្រជាជនក្នុងខេត្ត មានការកើនឡើងជាងមុនច្រើន បេីយោងតាមការពិនិត្យការពិឃាដជ្រូកជាក់ស្ដែងនៅតាមទីសត្តឃាដ  និងកន្លែង ដាក់តាំងលក់សាច់ជ្រូកនៅក្នុងទីផ្សារនានាតាមបណ្ដាលស្រុក  និងក្រុង។
+មន្រ្ដី ជំនាញ បន្តត្រួតពិនិត្យអនាម័យសាច់តាមបណ្ដាលសត្តឃាដដ្ឋាន   និងកន្លែងដាក់តាំងសាច់លក់ជាប្រចាំ ព្រមទាំងរឹតបណ្តឹង  និងទប់ស្កាត់ចលនាសត្វនាំចូលពីតំបន់ផ្ទុះជំងឺ  និងនាំចូលពីប្រទេសវៀតណាមដោយមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន។
+មន្រ្តីការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យនិងតាមដានសុខភាពកូនគោបង្កាត់ពូជដោយសិប្បនិមិតន្មនៅស្រុកទ្រាំង។
+មន្រ្ដី ផ្នែក ពេទ្យ សត្វ ស្រុកបូរីជលសារ    និងស្រុក ត្រាំកក់ បន្តចុះត្រួតពិនិត្យការចឹញ្ចឹមជ្រូកនិងផ្សព្វផ្សាយ និងវិធានការពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិច បានចំនួន៣ភូមិស្មេីនិង០៩គ្រួសារ ព្រមទាំងបានចែកថ្នាំសំរាប់បាញ់សំលាប់មេរោគផងដែរ។
+មន្រី្តផ្នែកពេទ្យសត្វស្រុកទ្រាំង   ស្រុកព្រៃកប្បាស   ស្រុកកោះអណ្ដែត    និងស្រុកសំរោងបានចុះត្រួតពិនិត្យរថយន្តដឹកជ្រូកចំនួន៥គ្រឿងស្មេីនិង៥៦ក្បាលនិងចេញលិខិតដឹកជញ្ជួនទៅកាន់ស្រុកត្រាំកក់ ស្រុកបាទី   និងរាជធានីភ្នំពេញ    ជ្រូកសាច់រស់ទាំងអស់នេះជាជ្រូកចឹញ្ចឹមក្នុងស្រុកហេីយបានអនុញ្ញាតអោយដឹកជញ្ជូនចេញពីតំបន់គ្មានជម្ងឺ  មានសុខភាពល្អនៅកន្លែងត្រួតពិនិ្យ។
+ស្ថានភាពការផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្រ្វិកបានស្ងប់ស្ងាត់ ចំណែកជ្រូកនៅកសិដ្ឋានចឹញ្ចឹមជ្រូកទាំង២៩នៅក្នុងខេត្ត មានសុខភាពល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter